ព្រះត្រៃបិដក ភាគ ១០០
[៣៤៥] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកអាសវៈ កើតឡើង ព្រោះធ្វើនូវពួកអាសវៈ ឲ្យជាទីគោរព មានវារៈ៣។ គរុការម្មណ៍ ដូចគ្នានឹងអារម្មណប្បច្ច័យ បណ្ឌិតគប្បីធ្វើចុះ។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន… នូវសីល… នូវឧបោសថកម្ម… ក្នុងកាលមុន… ពួកព្រះអរិយៈ អំពីមគ្គ… នូវផល… នូវព្រះនិព្វាន ឲ្យជាទីគោរព… ឯព្រះនិព្វាន ជាបច្ច័យនៃគោត្រភូ វោទានៈ មគ្គ និងផល ដោយអធិបតិប្បច្ច័យ នូវចក្ខុ… នូវវត្ថុ… ធ្វើនូវពួកនោអាសវក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ រាគៈ ធ្វើនូវអាសវៈនោះ ឲ្យជាទីគោរព ទើបកើតឡើង ទិដ្ឋិកើតឡើង។ ឯសហជាតាធិបតិ គឺនោអាសវាធិបតិធម៌ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអធិបតិប្បច្ច័យ បានដល់ អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺ (បុគ្គល) នូវទាន… ធ្វើនូវពួកនោអាសវក្ខន្ធ ឲ្យជាទីគោរព ហើយត្រេកអរ រីករាយ ពួកអាសវៈ ធ្វើនូវខន្ធនោះ ឲ្យជាទីគោរព ទើបកើតឡើង។
ID: 637830484424067041
ទៅកាន់ទំព័រ៖