ព្រះត្រៃបិដក ភាគ ១០០

សហជាតា​ធិប​តិ គឺ​នោ​អាស​វា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កាស​វៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) នូវ​ទាន​… ធ្វើ​នូវ​ពួក​នោ​អា​សវ​ក្ខន្ធ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​អាសវៈ​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​កើតឡើង។ ឯសហជាតា​ធិប​តិ គឺ​នោ​អាស​វា​ធិប​តិ​ធម៌ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​អាសវៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ធ្វើ​នូវ​ពួក​អាសវៈ​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ​… ពួក​អាសវៈ កើតឡើង។ មាន​វារៈ៣ មាន​គរុ​កា​រម្ម​ណ៍។
 [៣៤៦] អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗ ជា​បច្ច័យ​នៃ​នោ​អា​សវ​ក្ខន្ធ​ក្រោយៗ
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637830484638125808
ទៅកាន់ទំព័រ៖