ព្រះត្រៃបិដក ភាគ ១០០

ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​អាសវៈ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​អា​សវ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​នោ​អា​សវ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម ជា​បច្ច័យ​នៃ​គោត្រភូ និង​ផល​សមាបត្តិ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​អា​សវ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អា​សវ​ក្ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាស​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​នោ​អា​សវ​ក្ខន្ធ​មុនៗ ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 637830484825377517
ទៅកាន់ទំព័រ៖