ព្រះត្រៃបិដក ភាគ ១០០
អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយសមនន្តរប្បច្ច័យ។ ជាបច្ច័យ ដោយសហជាតប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ៩។ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ គឺមានវារៈ៩។ ឯវត្ថុ បណ្ឌិតគប្បីសំដែងចុះ។
[៣៤៧] អាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកអាសវៈ ជាបច្ច័យនៃពួកអាសវៈ ដោយឧបនិស្សយប្បច្ច័យ ហើយមានវារៈ៣។ នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយឲ្យទាន។បេ។ ញ៉ាំងសមាបត្តិឲ្យកើតឡើង ដំឡើងមានះ ប្រកាន់ទិដ្ឋិ នូវសីល…។បេ។ អាស្រ័យនូវសេនាសនៈ ហើយឲ្យទាន។បេ។ បំបែកសង្ឃ សទ្ធា។បេ។ សេនាសនៈ ជាបច្ច័យនៃសទ្ធា។បេ។ នៃផលសមាបត្តិ ដោយឧបនិស្សយប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយឧបនិស្សយប្បច្ច័យ បានដល់ អារម្មណូបនិស្ស័យ អនន្តរូបនិស្ស័យ
ID: 637830485015273939
ទៅកាន់ទំព័រ៖