ព្រះត្រៃបិដក ភាគ ១០០

និង​បក​តូប​និស្ស័យ។បេ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ដំឡើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល​…។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​រាគៈ។បេ។ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ដំឡើង​មានះ ប្រកាន់ទិដ្ឋិ នូវ​សីល​…។បេ។ អាស្រ័យ​នូវ​សេនាសនៈ ហើយ​សម្លាប់សត្វ។បេ។ បំបែក​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​រាគៈ។បេ។ នៃ​សេចក្តី​ប្រាថ្នា ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ ហើយ​មាន​វារៈ៣។
 [៣៤៨] នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… នូវ​វត្ថុ​… បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនេះ​ចុះ ផោដ្ឋព្វា​យតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637830485211928306
ទៅកាន់ទំព័រ៖