ព្រះត្រៃបិដក ភាគ ១០០

ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខា​យតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​នោ​អា​សវ​ក្ខន្ធ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… ត្រេកអរ រីករាយ នឹង​វត្ថុ ពួក​អាសវៈ​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អាសវៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​បុគ្គល​ត្រេកអរ រីករាយ នឹង​ចក្ខុ ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ចក្ខុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​អាសវៈ​ផង នៃ​ពួក​អាសវ​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣៤៩] អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​អាសវៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 637830485434038462
ទៅកាន់ទំព័រ៖