ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​នោ​អា​សវ​ក្ខន្ធ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣៥០] អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
 [៣៥១] នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​នោ​អាសវ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​នោ​អាសវ​ចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​នោ​អាសវ​ចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កាស​វៈ ដោយ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 637830485687036988
ទៅកាន់ទំព័រ៖