ព្រះត្រៃបិដក ភាគ ១០០
នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយកម្មប្បច្ច័យ គឺនោអាសវចេតនា ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។
[៣៥២] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយវិបាកប្បច្ច័យ គឺមានវារៈ១។
[៣៥៣] នោអាសវធម៌ ជាបច្ច័យនៃនោអាសវធម៌ ដោយអាហារប្បច្ច័យ គឺពួកនោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអាហារប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអាហារប្បច្ច័យ គឺពួកនោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកាសវៈ ដោយអាហារប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអាហារប្បច្ច័យ គឺពួកនោអាសវាហារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ។
ID: 637830485913792717
ទៅកាន់ទំព័រ៖