ព្រះត្រៃបិដក ភាគ ១០០

 [៣៥៦] អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​កាមាសវៈ ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ចក្កៈ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​អាសវៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ អាសវ​ធម៌ ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​កាមាសវៈ ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ នោ​អាសវ​ធម៌ ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​នោ​អា​សវ​ក្ខន្ធ១ (ជា​បច្ច័យ) នៃ​ខន្ធ៣ រហូតដល់​ពួក​អសញ្ញ​សត្វ។ បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ​… នូវ​វត្ថុ ថា​មិន​ទៀង​… ទោមនស្ស​កើតឡើង បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637830486498477850
ទៅកាន់ទំព័រ៖