ព្រះត្រៃបិដក ភាគ ១០០
(ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកនោអាសវក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺពួកនោអាសវក្ខន្ធ ជាបច្ច័យនៃពួកអាសវៈ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺ (បុគ្គល) នូវចក្ខុ… ត្រេកអរ រីករាយ នឹងវត្ថុ ពួកអាសវៈ កើតឡើង ព្រោះប្រារព្ធនូវវត្ថុនោះ វត្ថុ ជាបច្ច័យនៃពួកអាសវៈ ដោយអត្ថិប្បច្ច័យ។ នោអាសវធម៌ ជាបច្ច័យនៃអាសវធម៌ផង នៃនោអាសវធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺនោអាសវក្ខន្ធ១ ជាបច្ច័យនៃខន្ធ៣ផង នៃពួកអាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ ចក្កៈ។
ID: 637830486682627102
ទៅកាន់ទំព័រ៖