ព្រះត្រៃបិដក ភាគ ១០០

អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បុរេ​ជាត។ សហជាត គឺ​កាមាសវៈ​ក្តី ពួក​នោ​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ចក្កៈ។ កាមាសវៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ទិដ្ឋាសវៈ និង​អវិជ្ជា​សវៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​នោ​អា​សវ​ក្ខន្ធ១ក្តី ពួក​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ សហជាត គឺ​ពួក​អាសវៈ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​អាសវៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​នោ​អា​សវ​ក្ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​អាសវៈ​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ បច្ឆា​ជាត គឺ​ពួក​អាសវៈ​ក្តី រូប​ជីវិតិន្រ្ទិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637830486885322544
ទៅកាន់ទំព័រ៖