ព្រះត្រៃបិដក ភាគ ១០០
បានដល់សហជាត និងបុរេជាត។ សហជាត គឺនោអាសវក្ខន្ធ១ក្តី កាមាសវៈក្តី ជាបច្ច័យនៃខន្ធ៣ ទិដ្ឋាសវៈ និងអវិជ្ជាសវៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២…។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ សហជាត គឺកាមាសវៈក្តី វត្ថុក្តី ជាបច្ច័យនៃទិដ្ឋាសវៈ និងអវិជ្ជាសវៈផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។
[៣៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
ID: 637830487123750837
ទៅកាន់ទំព័រ៖