ព្រះត្រៃបិដក ភាគ ១០០

លោភៈ ជា​បច្ច័យ​នៃ​មោហៈ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ឯបច្ឆា​ជាត គឺ​ពួក​ហេតុ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ គឺ​អលោភៈ ជា​បច្ច័យ​នៃ​អទោសៈ អមោហៈ និង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ លោភៈ ជា​បច្ច័យ​នៃ​មោហៈ និង​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​មិនមែន​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ខន្ធ១ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ខន្ធ៣ផង ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ។បេ។ ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ខន្ធ៣ផង
ថយ | ទំព័រទី ២៩ | បន្ទាប់
ID: 637830311029544037
ទៅកាន់ទំព័រ៖