ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​នោ​អាសវ​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អាសវ​ធម៌​ក្តី នោ​អាសវ​ធម៌​ក្តី ជា​បច្ច័យ​នៃ​អាសវ​ធម៌​ផង នៃ​នោ​អាសវ​ធម៌​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥៩] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៩ (ដូចគ្នា) ក្នុង​នោ​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។

ចប់ បច្ច​នីយៈ។

ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637830487600409477
ទៅកាន់ទំព័រ៖