ព្រះត្រៃបិដក ភាគ ១០០

វត្ថុ អា​ស្រ័យ​នូវ​វ​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ អនាសវ​ធម៌ (ធម៌​ដែល​មិន​មាន​អាសវៈ) អាស្រ័យ​នូវ​អនាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អនា​សវ​ក្ខន្ធ១ នូវ​ខន្ធ២…។ សា​សវ​ធម៌ អាស្រ័យ​នូវ​អនាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អនា​សវ​ក្ខន្ធ។ សា​សវ​ធម៌​ក្តី អនាសវ​ធម៌​ក្តី អាស្រ័យ​នូវ​អនាសវ​ធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អនា​សវ​ក្ខន្ធ១ នូវ​ខន្ធ២…។ សា​សវ​ធម៌ អាស្រ័យ​នូវ​សា​សវ​ធម៌​ផង នូវ​អនាសវ​ធម៌​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​អនា​សវ​ក្ខន្ធ​ផង នូវ​ពួក​មហាភូត​ផង។ បណ្ឌិត​គប្បី​ធ្វើ​នូវ​សា​សវ​ទុ​កៈ ឲ្យ​ដូចគ្នានឹង​លោកិយ​ទុ​កៈ ក្នុង​ចូ​ឡន្តរ​ទុ​កៈ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ប្លែកៗគ្នា​ទេ។

ចប់ សា​សវ​ទុ​កៈ។

ថយ | ទំព័រទី ២៩២ | បន្ទាប់
ID: 637830488213499373
ទៅកាន់ទំព័រ៖