ព្រះត្រៃបិដក ភាគ ១០០

ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ មហាភូត១ អាស្រ័យ​នូវ​មហាភូត៣ មហាភូត២ អាស្រ័យ​នូវ​មហាភូត២… ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​ពួក​មហាភូត។ ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 637830488633061439
ទៅកាន់ទំព័រ៖