ព្រះត្រៃបិដក ភាគ ១០០

ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នូវ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង នូវ​ខន្ធ២…។
 [៣៦៥] ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ នូវ​ខន្ធ២…
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637830489210788630
ទៅកាន់ទំព័រ៖