ព្រះត្រៃបិដក ភាគ ១០០
ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស នូវមហាភូត១… ចិត្តសមុដ្ឋានរូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាកចាកអាសវៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយទោមនស្សផង នូវមោហៈផង នូវខន្ធ២…។ ខន្ធ៣ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាកចាកអាសវៈផង ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈផង នូវពួកមហាភូតផង
ID: 637830489425207051
ទៅកាន់ទំព័រ៖