ព្រះត្រៃបិដក ភាគ ១០០
[៣៦៧] ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលប្រាសចាកអាសវៈ នូវខន្ធ២… មានអហេតុកប្បដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។
[៣៦៨] ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងបដិសន្ធិក្ខណៈ វត្ថុ អាស្រ័យនូវពួកខន្ធ នូវមហាភូត១… រហូតដល់ពួកអសញ្ញសត្វ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ
ID: 637830489913571805
ទៅកាន់ទំព័រ៖