ព្រះត្រៃបិដក ភាគ ១០០

មោហៈ អាស្រ័យ​នូវ​លោភៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង មោហៈ អាស្រ័យ​នូវ​ទោសៈ​ផង ពួក​សម្បយុត្ត​កក្ខន្ធ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ អទោសៈ​ក្តី អមោហៈ​ក្តី អាស្រ័យ​នូវ​អលោភៈ​ផង វត្ថុ​ផង។បេ។ ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ​ផង ជាហេតុ​ផង។បេ។ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២ផង ហេតុ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​វត្ថុ​ផង ហេតុ​ផង។ ពួក​ធម៌​ជាហេតុ​ក្តី ពួក​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ធម៌​ជាហេតុ​ផង ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី អទោសៈ​ក្តី អមោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ​ផង អលោភៈ​ផង។បេ។ ខន្ធ២ក្តី អទោសៈ​ក្តី អមោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ២ផង អលោភៈ​ផង។ បណ្ឌិត គប្បី​ចង​ជា​ចក្កៈ​ចុះ។ ខន្ធ៣ក្តី មោហៈ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ មិនមែន​ជាហេតុ​ផង លោភៈ​ផង។បេ។ ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិសន្ធិ អទោសៈ​ក្តី អមោហៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ​ផង អលោភៈ​ផង។បេ។
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 637830304741336858
ទៅកាន់ទំព័រ៖