ព្រះត្រៃបិដក ភាគ ១០០

ពួក​កដ​ត្តា​រូប​ផង។ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​អត្ថិ​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​អត្ថិ​ប្ប​ច្ច័​យ មហាភូត១។បេ។ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… របស់​ពួក​អសញ្ញ​សត្វ។បេ។ បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ នូវ​វត្ថុ។បេ។ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ ឮនូវ​សំឡេង ដោយ​ទិព្វសោត​ធាតុ រូបាយតនៈ។បេ។ ផោ​ដ្ឋ​ពា្វ​យតនៈ (ជា​បច្ច័យ) នៃ​កាយវិញ្ញាណ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ វត្ថុជា​បច្ច័យ​នៃ​ពួក​ខន្ធ​មិនមែន​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជាហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ពួក​ខន្ធ​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ហេតុ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ឯបុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ នូវ​វត្ថុ ថា​មិន​ទៀង។បេ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637830311203821993
ទៅកាន់ទំព័រ៖