ព្រះត្រៃបិដក ភាគ ១០០

គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង។
 [៣៦៩] ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។
 [៣៧០] ធម៌​ដែល​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ ក្នុង​អរូប នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​អរូប ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី មោហៈ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​អរូប នូវ​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 637830490152981634
ទៅកាន់ទំព័រ៖