ព្រះត្រៃបិដក ភាគ ១០០
ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលប្រាសចាកអាសវៈ ក្នុងអរូប នូវខន្ធ២… ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈ ចិត្តសមុដ្ឋានរូប អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ មានបដិសន្ធិ រហូតដល់ពួកអសញ្ញសត្វ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងអរូប។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង ក្នុងអរូប នូវខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈផង នូវពួកមហាភូតផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ មានវារៈ២។ ព្រោះនបច្ឆាជាតប្បច្ច័យ
ID: 637830490387043446
ទៅកាន់ទំព័រ៖