ព្រះត្រៃបិដក ភាគ ១០០
គឺមានវារៈ៩ ព្រោះនអាសេវនប្បច្ច័យ គឺមានវារៈ៩។
[៣៧១] ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺវិប្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលប្រាសចាកអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយអាសវៈ អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈផង នូវធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ គឺសម្បយុត្តកចេតនា អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នូវមោហៈផង។ ព្រោះនវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្រ្ទិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ។
[៣៧២] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ
ID: 637830490613338537
ទៅកាន់ទំព័រ៖