ព្រះត្រៃបិដក ភាគ ១០០
ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រាសចាកអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងវត្ថុ ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងពួកមហាភូត ពួកសម្បយុត្តកក្ខន្ធ និងចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពួកខន្ធដែលច្រឡំដោយទោមនស្សក្តី មោហៈក្តី ពឹងផ្អែកនឹងវត្ថុ។ ធម៌ដែលប្រកបដោយអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលប្រកបដោយអាសវៈផង នឹងវត្ថុផង នឹងខន្ធ២… ខន្ធ៣ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងមោហៈផង នឹងខន្ធ២…។ ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637830491397965382
ទៅកាន់ទំព័រ៖