ព្រះត្រៃបិដក ភាគ ១០០

គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស​ផង នឹង​វត្ថុ​ផង។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​ពួក​មហាភូត​ផង ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នឹង​មោហៈ​ផង នឹង​ខន្ធ២… ខន្ធ៣ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទោមនស្ស​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។
 [៣៧៦] ធម៌​ដែល​ប្រកបដោយ​អាសវៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 637830491623421056
ទៅកាន់ទំព័រ៖