ព្រះត្រៃបិដក ភាគ ១០០

គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រាសចាក​អាសវៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ ពួក​ខន្ធ​ពឹងផ្អែក​នឹង​វត្ថុ ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចក្ខា​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​ខន្ធ​ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ពឹងផ្អែក​នឹង​វត្ថុ ពួក​សម្បយុត្ត​កក្ខន្ធ ពឹងផ្អែក​នឹង​មោហៈ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ពឹងផ្អែក​នឹង​វត្ថុ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​វត្ថុ​ផង នឹង​ខន្ធ២…។ ធម៌​ដែល​ប្រាសចាក​អាសវៈ ពឹងផ្អែក​នឹង​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នឹង​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 637830491829191788
ទៅកាន់ទំព័រ៖