ព្រះត្រៃបិដក ភាគ ១០០
គឺមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈផង នឹងធម៌ដែលប្រាសចាកអាសវៈផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ក្តី មោហៈក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈផង នឹងវត្ថុផង នឹងខន្ធ២…។ ព្រោះអធិបតិប្បច្ច័យ អនន្តរប្បច្ច័យ និងអវិគតប្បច្ច័យ។
[៣៧៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ចប់ អនុលោម។
[៣៧៨] ធម៌ដែលប្រាសចាកអាសវៈ ពឹងផ្អែកនឹងធម៌ ដែលប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
ID: 637830492161436927
ទៅកាន់ទំព័រ៖