ព្រះត្រៃបិដក ភាគ ១០០
ទោមនស្ស ក៏កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុ ជាបច្ច័យនៃពួកហេតុ ដោយអត្ថិប្បច្ច័យ។ ធម៌មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាហេតុផង ធម៌មិនមែនជាហេតុផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ មិនមែនជាហេតុ ជាបច្ច័យនៃខន្ធ៣ផង ពួកហេតុផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ។បេ។ នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស ក៏កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ វត្ថុជាបច្ច័យនៃពួកហេតុផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ ពួកធម៌ជាហេតុក្តី ពួកធម៌មិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ជាហេតុ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺអលោភៈក្តី ពួកសម្បយុត្តកក្ខន្ធក្តី ជាបច្ច័យនៃអទោសៈ និងអមោហៈ ដោយអត្ថិប្បច្ច័យ។ បណ្ឌិត គប្បីចងជាចក្កៈចុះ។ លោភៈក្តី
ID: 637830311936199658
ទៅកាន់ទំព័រ៖