ព្រះត្រៃបិដក ភាគ ១០០
គឺមោហៈ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រាសចាកអាសវៈ ដោយហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យ នៃពួកចិត្តសមុដ្ឋានរូប ដោយហេតុប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យ នៃធម៌ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយហេតុប្បច្ច័យ គឺទោសៈក្តី មោហៈក្តី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសុមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ។
[៣៨៥] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ
ID: 637830493349425542
ទៅកាន់ទំព័រ៖