ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលប្រាសចាកអាសវៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី កើតឡើង ព្រោះប្រារព្ធនូវពួកខន្ធ ដែលប្រកបដោយអាសវៈ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គលឲ្យ) នូវទាន… នូវសីល… នូវឧបោសថកម្ម… ហើយពិចារណានូវកុសលនោះ នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន… អំពីឈាន… ពួកព្រះអរិយៈ ចេញអំពីមគ្គ នូវមគ្គ… នូវផល… នូវនិព្វាន… ឯព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេស ដែលប្រាសចាកអាសវៈ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ក្នុងកាលមុន… នូវចក្ខុ… នូវវត្ថុ… ឃើញនូវពួកខន្ធ ដែលប្រាសចាកអាសវៈ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន។ សេចក្តីត្រេកអរ មិនមានក្នុងពួកខន្ធនេះទេ។ បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ
ID: 637830493515478673
ទៅកាន់ទំព័រ៖