ព្រះត្រៃបិដក ភាគ ១០០
ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយចិត្ត ដែលប្រាសចាកអាសវៈ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ពួកខន្ធដែលប្រាសចាកអាសវៈ ជាបច្ច័យនៃការពិចារណា នូវឥទ្ធិវិធញ្ញាណ ចេតោបរិយញ្ញាណ បុព្វេនិវាសានុស្សតិញ្ញាណ យថាកម្មុបគញ្ញាណ និងអនាគតំសញ្ញាណ និងមោហៈ ដោយអារម្មណប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអារម្មណប្បច្ច័យ គឺ (បុគ្គលឲ្យ) នូវទាន… នូវសីល… ធ្វើឧបោសថកម្ម ហើយត្រេកអរ រីករាយ នឹងកុសលនោះ រាគៈកើតឡើង ព្រោះប្រារព្ធនូវកុសលនោះ ទិដ្ឋិកើតឡើង វិចិកិច្ឆា… ឧទ្ធច្ចៈ… ទោមនស្ស កើតឡើង នូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន… ចេញអំពីឈាន នូវឈាន… នូវចក្ខុ… នូវវត្ថុ… ត្រេកអរ រីករាយ នឹងពួកខន្ធ ដែលប្រាសចាកអាសវៈ រាគៈ ព្រោះប្រារព្ធនូវខន្ធនោះ… ទិដ្ឋិ ទោមនស្ស វិចិកិច្ឆា… ឧទ្ធច្ចៈ កើតឡើង។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអារម្មណប្បច្ច័យ គឺ (បុគ្គល) នូវចក្ខុ… នូវវត្ថុ…
ID: 637830493698440840
ទៅកាន់ទំព័រ៖