ព្រះត្រៃបិដក ភាគ ១០០

ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ប្រាសចាក​អាសវៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ប្រាសចាក​អាសវៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​មោហៈ​ផង។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637830493901327624
ទៅកាន់ទំព័រ៖