ព្រះត្រៃបិដក ភាគ ១០០
[៣៨៦] ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកខន្ធ ដែលប្រកបដោយអាសវៈ កើតឡើង ព្រោះធ្វើនូវពួកខន្ធ ដែលប្រកបដោយអាសវៈ ឲ្យជាទីគោរព។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអធិបតិប្បច្ច័យ អធិបតិធម៌ ដែលច្រឡំដោយទោមនស្ស ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយអធិបតិប្បច្ច័យ បានដល់សហជាត គឺអធិបតិធម៌ ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ អធិបតិធម៌ ដែលច្រឡំដោយទោមនស្ស ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអធិបតិប្បច្ច័យ។
ID: 637830494100284230
ទៅកាន់ទំព័រ៖