ព្រះត្រៃបិដក ភាគ ១០០

ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ទាន​… សីល​… ធ្វើ​នូវ​ឧបោសថកម្ម ឲ្យ​ជាទី​គោរព ហើយ​ពិចារណា​នូវ​ពួក​កុសល ដែល​បាន​សន្សំ​ហើយ ក្នុង​កាលមុន​… ចេញ​អំពី​ឈាន ឈាន​… ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ មគ្គ​… ផល​… ធ្វើ​នូវ​ព្រះនិព្វាន ឲ្យ​ជាទី​គោរព ហើយ​ពិចារណា ឯព្រះនិព្វាន ជា​បច្ច័យ​នៃ​គោត្រភូ វោ​ទានៈ មគ្គ និង​ផល ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់ អា​រម្ម​ណា​ធិប​តិ គឺ (បុគ្គល) ទាន​… សីល​… ធ្វើ​នូវ​ឧបោសថកម្ម ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​កុសល​នោះ ឲ្យ​ជាទី​គោរព ទើប​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង ពួក​កុសល ដែល​បាន​សន្សំ​ហើយ ក្នុង​កាលមុន​… អំពី​ឈាន​… ចក្ខុ​… វត្ថុ​… ធ្វើ​នូវ​ពួក​ខន្ធ ដែល​ប្រាស​ចាស​អាសវៈ ឲ្យ​ជាទី​គោរព ហើយ​ត្រេកអរ រីករាយ រាគៈ ធ្វើ​នូវ​ពួក​ខន្ធ​នោះ ឲ្យ​ជាទី​គោរព ហើយ​កើតឡើង ទិដ្ឋិ​ក៏​កើតឡើង។
ថយ | ទំព័រទី ៣១៨ | បន្ទាប់
ID: 637830494276541316
ទៅកាន់ទំព័រ៖