ព្រះត្រៃបិដក ភាគ ១០០

 [៣៨៧] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា និង​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា និង​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​វុ​ដ្ឋានៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ពួក​ខន្ធ​មុនៗ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា និង​ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ច្រឡំ​ដោយ​ទោមនស្ស​ផង ច្រឡំ​ដោយ​វិចិកិច្ឆា​ផង ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង និង​មោហៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣១៩ | បន្ទាប់
ID: 637830494463481881
ទៅកាន់ទំព័រ៖