ព្រះត្រៃបិដក ភាគ ១០០
ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយអនន្តរប្បច្ច័យ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃមោហៈក្រោយៗ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា និងច្រឡំដោយឧទ្ធច្ចៈ ដោយអនន្តរប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី
ID: 637830494869429845
ទៅកាន់ទំព័រ៖