ព្រះត្រៃបិដក ភាគ ១០០
ឯបកតូបនិស្ស័យ គឺបុគ្គលអាស្រ័យនូវសទ្ធា ហើយដំឡើងមានះ ប្រកាន់ទិដ្ឋិ សីល…។បេ។ បញ្ញា កាយិកសុខ កាយិទុក្ខ រដូវ ភោជន សេនាសនៈ… អាស្រ័យនូវមោហៈ ហើយសម្លាប់សត្វ។បេ។ បំបែកសង្ឃ សទ្ធាក្តី មោហៈក្តី ជាបច្ច័យនៃរាគៈ។បេ។ នៃសេចក្តីប្រាថ្នា ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង ធម៌ដែលប្រាសចាកអាសវៈផង ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺសទ្ធា… សីល… មោហៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ និងមោហៈ ដោយឧបនិស្សយប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ បានដល់ អនន្តរូបនិស្ស័យ និងបកតូបនិស្ស័យ។បេ។ ឯបកតូបនិស្ស័យ គឺពួកខន្ធ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ ដោយឧបនិស្សយប្បច្ច័យ។
ID: 637830495429532459
ទៅកាន់ទំព័រ៖