ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​កាយវិញ្ញាណ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រាសចាក​អាសវៈ​ផង នៃ​មោហៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ (បុគ្គល) នូវ​ចក្ខុ​… ត្រេកអរ រីករាយ នឹង​វត្ថុ រាគៈ​ក៏​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ​… ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ និង​មោហៈ កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នៃ​មោហៈ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [៣៩០] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637830495886334517
ទៅកាន់ទំព័រ៖