ព្រះត្រៃបិដក ភាគ ១០០

គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ​ដែល​ប្រាសចាក​អាសវៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រាសចាក​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ បាន​ដល់​បច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ក្តី មោហៈ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
 [៣៩១] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ឯអា​វជ្ជ​នា​ក្តី វុ​ដ្ឋានៈ​ក្តី មិន​មាន​ទេ។
 [៣៩២] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637830496138614932
ទៅកាន់ទំព័រ៖