ព្រះត្រៃបិដក ភាគ ១០០
និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈផង នៃធម៌ដែលប្រាសចាកអាសវៈផង ដោយកម្មប្បច្ច័យ គឺចេតនា ដែលប្រកបដោយអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ ចេតនា ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃមោហៈផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ធម៌ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយកម្មប្បច្ច័យ បានដល់ សហជាត និងនានាខណិកៈ។ សហជាត គឺចេតនា ដែលប្រាសចាកអាសវៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ
ID: 637830496371429990
ទៅកាន់ទំព័រ៖