ព្រះត្រៃបិដក ភាគ ១០០

គឺ​ចេតនា ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [៣៩៣] ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ១។
 [៣៩៤] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​អាហារ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អាហារ​ប្ប​ច្ច័​យ ពួក​អាហារ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ជា​បច្ច័យ​នៃ​មោហៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ​ផង ធម៌​ដែល​ប្រាសចាក​អាសវៈ​ផង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ ពួក​អាហារ ដែល​ច្រឡំ​ដោយ​ទោមនស្ស ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 637830496625376966
ទៅកាន់ទំព័រ៖