ព្រះត្រៃបិដក ភាគ ១០០
អលោភៈក្តី ជាបច្ច័យនៃខន្ធ៣ផង អទោសៈផង អមោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ខន្ធ១ មិនមែនជាហេតុក្តី លោភៈក្តី ជាបច្ច័យនៃខន្ធ៣ផង មោហៈផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ មិនមែនជាហេតុក្តី អលោភៈក្តី…។ បណ្ឌិតគប្បីចងជាចក្កៈចុះ។ ក្នុងខណៈនៃបដិសន្ធិ អលោភៈក្តី វត្ថុក្តី ជាបច្ច័យនៃអទោសៈផង អមោហៈផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ លោភៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈផង ពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ …ជាបច្ច័យ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។
[៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្ស័យប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្ស័យប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩
ID: 637830312324601338
ទៅកាន់ទំព័រ៖