ព្រះត្រៃបិដក ភាគ ១០០

ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​មោហៈ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ ដែល​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៣៩៥] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៤ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៦។
 [៣៩៦] ធម៌​ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រាសចាក​អាសវៈ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​កាយ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣៣០ | បន្ទាប់
ID: 637830496987249715
ទៅកាន់ទំព័រ៖