ព្រះត្រៃបិដក ភាគ ១០០
ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២… ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី ជាបច្ច័យនៃធម៌ ដែលប្រាសចាកអាសវៈ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈក្តី ពួកមហាភូតក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី មោហៈក្តី ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ ពួកខន្ធដែលច្រឡំដោយទោមនស្ស ច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈក្តី វត្ថុក្តី ជាបច្ច័យនៃមោហៈ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ បច្ឆាជាត គឺពួកខន្ធ ដែលប្រកបដោយអាសវៈក្តី រូបជីវិតិន្រ្ទិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈក្តី ធម៌ដែលប្រាសចាកអាសវៈក្តី
ID: 637830497878168641
ទៅកាន់ទំព័រ៖