ព្រះត្រៃបិដក ភាគ ១០០

បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ អវិជ្ជា​សវៈ អាស្រ័យ​នូវ​ភវាសវៈ បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ អវិជ្ជា​សវៈ អាស្រ័យ​នូវ​ទិដ្ឋាសវៈ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ពួក​អាសវៈ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី អាស្រ័យ​នូវ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ទិដ្ឋាសវៈ អវិជ្ជា​សវៈ ពួក​សម្បយុត្ត​កក្ខន្ធ និង​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​កាមាសវៈ នូវ​ភវាសវៈ​… បណ្ឌិត​គប្បី​ចង​ជា​ចក្កៈ​ចុះ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ នូវ​ខន្ធ២… ក្នុង​បដិ​សន្ធិ​ក្ខ​ណៈ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ នូវ​មហាភូត១…។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ពួក​អាសវៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ។
ថយ | ទំព័រទី ៣៣៩ | បន្ទាប់
ID: 637830499129313843
ទៅកាន់ទំព័រ៖