ព្រះត្រៃបិដក ភាគ ១០០
ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ពួកអាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺទិដ្ឋាសវៈ អវិជ្ជាសវៈ អាស្រ័យនូវកាមាសវៈផង នូវពួកសម្បយុត្តកក្ខន្ធផង បណ្ឌិតគប្បីចងជាចក្កៈយ៉ាងនេះចុះ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង នូវពួកអាសវៈផង នូវខន្ធ២…។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈក្តី ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈក្តី អាស្រ័យនូវធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នូវធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ
ID: 637830499334638882
ទៅកាន់ទំព័រ៖