ព្រះត្រៃបិដក ភាគ ១០០
គឺខន្ធ៣ក្តី ទិដ្ឋាសវៈក្តី អវិជ្ជាសវៈក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង នូវកាមាសវៈផង នូវខន្ធ២… ចក្កៈ។ សេចក្តីបំប្រួញ។
បដិច្ចវារៈក្តី សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី មានប្រការយ៉ាងនេះឯង អាសវទុកៈ យ៉ាងណា បណ្ឌិត គប្បីធ្វើយ៉ាងនេះចុះ មិនមានសេចក្តីផ្សេងគ្នាទេ។
បញ្ហាវារៈ
ក្នុងបញ្ហាវារៈ បណ្ឌិតមិនគប្បីធ្វើនូវលោកុត្តរៈ ក្នុងហេតុប្បច្ច័យ និងអារម្មណប្បច្ច័យទេ គប្បីធ្វើថា ពួកសេក្ខបុគ្គល ពិចារណានូវគោត្រភូ ពិចារណានូវវោទានៈចុះ បើដឹងបទទាំងអស់ ក្នុងអធិបតិប្បច្ច័យហើយ គប្បីធ្វើចុះ។
[៤០៤] ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ
ID: 637830499621022354
ទៅកាន់ទំព័រ៖