ព្រះត្រៃបិដក ភាគ ១០០
គឺពួកអាសវៈមុនៗ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ ពួកអាសវៈ ជាបច្ច័យនៃវុដ្ឋានៈ ដោយអនន្តរប្បច្ច័យ។ ធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈផង នៃធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈផង ដោយអនន្តរប្បច្ច័យ គឺពួកអាសវៈមុនៗ ជាបច្ច័យនៃពួកអាសវៈក្រោយៗផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួកខន្ធក្រោយៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ អនុលោម (ជាបច្ច័យ) នៃគោត្រភូ អនុលោម (ជាបច្ច័យ) នៃវោទានៈ អាវជ្ជនា ជាបច្ច័យនៃពួកខន្ធ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ដោយអនន្តរប្បច្ច័យ។ ធម៌ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយអនន្តរប្បច្ច័យ គឺពួកខន្ធមុនៗ ដែលប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ជាបច្ច័យនៃពួកអាសវៈក្រោយៗ ដោយអនន្តរប្បច្ច័យ
ID: 637830499798266567
ទៅកាន់ទំព័រ៖