ព្រះត្រៃបិដក ភាគ ១០០

អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នៃ​ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​មុនៗ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ អា​វជ្ជ​នា ជា​បច្ច័យ​នៃ​ពួក​អាសវៈ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​អាស​វៈ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ។ ធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក្តី ធម៌​ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ​ក្តី ជា​បច្ច័យ​នៃ​ធម៌ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​អាស​វៈ​មុនៗក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដែល​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ដោយ​អនន្តរ​ប្ប​ច្ច័​យ ពួក​អាសវៈ​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 637830500045697033
ទៅកាន់ទំព័រ៖